សាលា ប៊ី អុិចស្ពឺត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សាយ រ៉ានី្ន និងភរិយាជាទីស្រលាញ់របស់លោក គឺលោកស្រី រ៉ម ចាន់ណា ដែលអ្នកទាំងពីរបានស្ម័គ្រចិត្ត បម្រើលើវិស័យអប់រំ មានតួនាទីជាអ្នកគ្រប់គ្រង អ្នកសម្របសម្រួលកម្មវិធី អ្នកបង្កើតកម្មវិធីសិក្សាទាំងក្នុងស្ថាប័នក្នុងស្រុក និងលើឆាកអន្តរជាតិអស់រយៈពេលជាង ២០ ឆ្នាំ។
គោលដៅចម្បងរបស់ប្តីប្រពន្ធមួយគូនេះ គឺដើម្បីបង្កើតសាលារៀនដែលមានបរិយាកាសសិក្សាពហុវប្បធម៌សម្រាប់កុមារ និងយុវជនក្រីក្រនៅតំបន់ជនបទនៃប្រទេសកម្ពុជា ជាមួយនឹងឆន្ទៈក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យអប់រំ និងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សាលា ប៊ី អិិិុចស្ពឺត ផ្តល់សេវាអប់រំជាច្រើនផ្នែក ដកម្មវិធីសិក្សាភាសាខ្មែរចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ តាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតកម្រិតខ្ពស់ក្នុងស្តង់ដារបែបអង់គ្លេស ។ សាលាក៏ផ្តល់សម្ភារៈបរិក្ខារជាច្រើនដើម្បីកែលម្អបរិយាកាសសិក្សារបស់សិស្ស ឧទាហរណ៍ ថ្នាក់រៀននីមួយៗត្រូវបានបំពាក់ដោយសម្ភារៈសិក្សាទំនើបៗដូចជា កៅអី តុ ទូរទស្សន៍ ដែលមានភ្ជាប់ជាមួយអ៊ីនធឺណិត ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ។ មិនតែប៉ុណ្ណោះយើងក៏មានបណ្ណាល័យ បន្ទប់កំព្យូទ័រ អាហារដ្ឋាន សួនកុមារ ការសិក្សាតាមវីដេអូ មណ្ឌលថែទាំសុខភាព និងកម្មវិធីបន្ថែមផ្សេងទៀត ដូចជាតន្ត្រី សិល្បៈ និងដំណើរកម្សាន្តទីកន្លែងប្រវត្តិសាស្រ្ត និង សកម្មភាពជាច្រើនទៀត ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងជីវិតពិត។ ដើម្បីធានាបាននូវគុណភាពសិក្សាយ៉ាងល្អឥខ្ចោះរបស់សិស្ស សាលាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទំនាក់ទំនងល្អរវាងសាលា និងឪពុកម្តាយ។
ជារៀងរាល់ខែ ក៏ដូចជាឆមាសនីមួយៗ កំណត់ត្រាសិក្សាតែងតែផ្ញើជូនមាតាបិតា ឬអាណាព្យាបាលរបស់ពួកគេ ដើម្បីឱ្យពួកគេធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការសិក្សារបស់កូន ក៏ដូចជាកំណត់ត្រា វត្តមានរបស់ពួកគេ និងការផ្លាស់ប្តូរអាកប្បកិរិយាដែលអាចកើតមាន។ សន្និសីទមាតាបិតាតែងតែធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីទទួលបានការយល់ដឹងល្អរវាងសាលា និងអាណាព្យាបាល។
គោលដៅអប់រំរបស់សាលា ប៊ី អ៉ិចស្ពឺត គឺផ្តល់ជូនសិស្សានុសិស្ស ទាំងអស់ទាំងកម្មវិធីភាសាអង់គ្លេស និងភាសាខ្មែរ ចំណេះដឹង និង ចំណេះធ្វើ ហើយលើសពីនេះទៅទៀត ពួកគេនឹងមានអាកប្បកិរិយាគួរសម ហើយនឹងក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អសម្រាប់ប្រទេស នឹងជួយបង្កើតការអភិវឌ្ឍជាវិជ្ជមានសម្រាប់ប្រទេសជាតិ នាពេលអនាគត។ យើងនឹងផ្តល់ភាពកក់ក្តៅដល់អ្នកជាមួយនឹងកម្មវិធីអប់រំដែលមានគុណភាពរបស់យើង។
មត្តេយ្យភាសាខ្មែរ និង អង់គ្លេសគ្រប់កម្រិត
ភាសាខ្មែរកម្រិតបឋមសិក្សាថ្នាក់ទី ០១ ដល់ ថ្នាក់ទី ៦ និង អង់គ្លេសកម្រិតបឋម សៀវភៅ Expert Kids
សៀវភៅ English Expert Level 1 - Level 5
ភាសាអង់គ្លេសកម្រិតខ្ពស់ + អប់រំចរិតលក្ខណៈ + ជំនាញកំព្យូទ័រ
Ms. Office - Graphic Design - Video Editing & Degital Marketing